កីឡាករសញ្ជាតិអេស៉្បាញ Dani Ceballos របស់ក្លឹបកាំភ្លើងធំ Arsenal បានទទូចថាគាត់ចង់ទៅក្លឹប Real Madrid នៅពេលដែលការខ្ចីជើងលើកទី ២ របស់គាត់នៅឯទឹកដី Emirates ជិតនឹងដល់ទីបញ្ចប់៕ ទោះបីជាធ្លាប់ដើរតួយ៉ាងសំខាន់សម្រាប់ក្រុមកាំភ្លើងធំ ក្នុងអំឡុងពេលនៃការឈ្នះពានរង្វាន់ FA Cup 2019-20 អោយ Arsenal ក៏ដោយ៕អតីតខ្សែបម្រើ Real Madrid រូបនេះក្នុងរដូវកាលនេះធ្វើមិនបានល្អនោះទេ តែងតែបង្កកំហុសរាល់ការប្រកួត ដោយក្នុងរដូវកាលនេះក្លឹបរបស់លោក​ Arteta បាននាំយកខ្សែបម្រើ Thomas Partey មកទៀតផងនោះធ្វើអោយរូបគេពិបាកនឹងរកកន្លែងបញ្ចេញសមត្ថភាព៕ Ceballos បាននិយាយថា នឹងគ្មានការខ្ចីជើងលើកទី ៣ នោះទេ រូបគេបានបន្ថែមទៀតថា”គោលដៅរបស់ខ្ញុំគឺការវិលត្រឡប់ទៅកាន់ Real Madrid និងធ្វើជាផ្នែកមួយដ៏សំខាន់នៃក្លឹបដែលល្អបំផុតនៅលើពិភពលោក”៕ កីឡាករវ័យ ២៤​ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ ៩ប្រកួតតែប៉ុណ្ណោះក្នុងចំណោម ១៧ប្រកួតរបស់ Arsenal៕

ប្រភព: Sportsmole