កាលពីពេលថ្មីៗនេះ កីឡាករ Lucas Vazquez បានបដិសេធកុងត្រាជាមួយនឹងក្លឹបយក្សអេស៉្បាញមួយនេះ ស្របពេលនេះដែរកំពូលខ្សែការពារ Sergio Ramos ក៏បានបដិសេធផងដែរ៕ Real Madrid បានពិភាក្សាក្នុងការបន្តកុងត្រាជាមួយកីឡាករសំខាន់បីរូប មានដូចជា Sergio Ramos, Lucas Vazquez និង Luca Modric ក៏ប៉ុន្តែមានតែកីឡាករសញ្ជាតិក្រូអាត Modric  តែប៉ុណ្ណោះដែលយល់ព្រមបន្តកុងត្រាថ្មី៕ សារព័ត៌មាន Marca បានចេញផ្សាយថាថ្នាក់ដឹកនាំ Real Madrid បានអោយកុងត្រាមួយឆ្នាំទៀតទៅអោយប្រធានក្រុមសញ្ជាតិអេស៉្បាញនោះ តែ Ramos បានច្រានចោលដោយទាមទារចង់បានកិច្ចសន្យាយូរជាងនេះ៕ រដូវកាលដោះដូរកីឡាករបានបើកនៅក្នុងខែមករានេះ ដូច្នេះ Ramos អាចស្វែងរកក្លឹបថ្មីបាន និងចាកចេញពីទឹកដីអេស៉្បាញដោយគ្មានតម្លៃខ្លួន៕ ក្នុងនោះគេឃើញមានក្លឹបពីរធំៗដែលអាច នាំយករូបគេទៅរួមក្លឹបគឺក្រុមមេឃខៀវ Manchester City និង ក្រុមអ្នកមាននៅលីគបារាំង PSG ផងដែរ៕

ប្រភព: Sportsmole