រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចំនួន៩គ្រាប់ បាននឹងកំពុងរត់គេចខ្លួនដល់ស្រុកលំផាត់ ខេត្តរតនគិរីហើយ ក្រោយគេចខ្លួនពីស្រុកកោះញែក ខេត្តមណ្ឌលគិរីកាលពីយប់មិញ!

ប្រភពពីសមត្ថកិច្ចនៅស្រុកលំផាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឃាតករបានជិះរថយន្តដឹកដូងមួយគ្រឿងមកចូលស្រុកលំផាត់តាមផ្លូវលំមួយខ្សែឆ្ពោះទៅស្រុកបរកែវ ប៉ុន្តែឃាតករបានដឹងខ្លួនជាមុន ហើយបានលោតចុះពីលើរថយន្តនៅពាក់កណ្តាលផ្លូវ ត្រង់ចំណុចឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ប៉ុន្តែឥឡូវសមត្ថកិច្ចទាំង២ស្រុកកំពុងតាមប្រមាញ់ចាប់ខ្លួនឃាតកដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនោះហើយ។ ដូចនេះ​គិត​ត្រឹម​​ម៉ោង​១២និង២០នាទី​ ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២១​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ឃាតកនៅ​ឡើយ ៕