កាលពីពេលថ្មីៗនេះសារព័ត៌មាន Forbes បានចុះផ្សាយអំពីកីឡាករដែលទទួលបានប្រាក់ចំចូលច្រើនជាងគេនៅលើពីភពលោក ដោយក្នុងនោះរួមមាន:

១  Lionel Messi លេងនៅក្លឹបអ្នកមានបុណ្យ Barcelona មួយឆ្នាំរូបគេអាចរកបាន ១២៦ លានដុល្លារ ក្នុងនោះ ៩២លានដុល្លារទទួលបានមកពីប្រាក់ថ្លៃនឿយហត់ និង ៣៤លានដុល្លារទៀតទទួលបានមកពីអ្នកឧបត្ថម្ភ ផលិតផលផ្សេងដូចជា Adidas ជាដើម៕

២ Cristiano Ronaldo ប្រកបអាជីពនៅសេះបង្កង់ Juventus ទទួលបានប្រាក់ថ្លៃនឿយហត់​ ៧០លានដុល្លារក្នុងឆ្នាំ និងបានមកពីអ្នកឧបត្ថម្ភផ្សេងៗ ៤៧លានផោនទៀត ដូច្នេះក្នុងមួយឆ្នាំ Ronaldo រកបាន​ ១១៧លានដុល្លារ៕

៣ Neymar របស់ PSG អាចរកបាន ៩៦លានដុល្លារក្នុងមួយឆ្នាំ  ក្លឹប PSG​ អោយប្រាក់ថ្លៃនឿយហត់ចំនួន ៧៨ដុល្លារ ក្នុងមួយរដូវកាល និង ១៨លានផ្សេងទៀតបានមកពីអ្នកឧបត្ថម្ភ ដោយកីឡាកររូបនេះទើបតែចុងកុងត្រាជាមួយក្រុមហ៊ុនសម្លៀកបំពាក់កីឡា Puma កាលពីឆ្នាំមុន៕

៤ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ទទួលបាន ២៨លានដុល្លារពីក្រុម Paris Saint-Germain ក្នុងមួយឆ្នាំ និងក្រហ៊ុនឧបត្ថម្ភផ្សេងៗ ១៤លានដុល្លា សរុបទៅគេអាចរកបាន ៤២លានដុល្លារក្នុងមួយឆ្នាំ៕

៥ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool អាចរកប្រាក់ចំណូលបាន ៣៧លានដុល្លាក្នុងឆ្នាំ ដោយបានប្រាក់ថ្លៃនឿយហត់ ២៤លានដុល្លារ និងក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ ១៣លានដុល្លាក្នុងមួយឆ្នាំផងដែរ៕

៦ Paul Pogba រកបាន ៣៤លានដុល្លាក្នុងមួយឆ្នាំ ដោយបានប្រាក់ថ្លៃនឿយហត់ ២៨លានដុល្លារ ពីក្រុមបិសាចក្រហម Manchester United និងក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ ៦លានដុល្លារ កីឡាករវ័យ​២៧ឆ្នាំនេះ ក៏ជាដៃគូសារហការរបស់ក្រុមហ៊ុន Pepsi ផងដែរ៕៧ Antoine Griezmann របស់ Barcelona ទទួលបាន ២៨លានដុល្លារលើថ្លៃនឿយហត់ និងក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ ៦លានដុល្លារ សរុបមកគេអាចរកបាន ៣៣លានដុល្លារក្នងមួយឆ្នាំ៕
៨ Gareth Bale របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រកប្រាក់ចំណូលបាន ២៩លានដុល្លា ក្នុងនោះ ២៣លានដុល្លារទទួលបានមកពីប្រាក់ថ្លៃនឿយហត់ និង ៦លានផ្សេងទៀតពីក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ៕

៩ Robert Lewandowski ខ្សែប្រយុទ្ធបរបស់ក្លឹប Bayern Munich រូបនេះទទួលបានថ្លៃនឿយហត់ ២៤លានដុល្លារ និង ៤លានផ្សេងទៀតពីក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ សរុបក្នុងមួយឆ្នាំគេរកបាន ២៨លានដុល្លារ៕១០ អ្នកចាំទី David De Gea ទទួនបាន ២៤លានដុល្លារក្នុងមួយឆ្នាំពីក្រុម Manchester United និង  ៣លានផ្សេងទៀតពីក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ៕

ប្រភព: Forbes