ខ្សែការពារវ័យ ២៨​ឆ្នាំរូបនេះ ប្រហែលជាមិនបន្តកុងត្រាជាមួយក្លឹប Bayern Munich ទៀតនោះ រូបគេត្រូវបានក្លឹបធំៗជាច្រើនចង់បានរូបគេមករួមក្រុមខែមករានេះ៕ ក្លឹបអ្នកមានបុណ្យ Barcelona បានដកខ្លួនចេញពីការប្រជែងនាំយក Alaba ដោយសារព័ត៌មាន Daily Mail បានចេញផ្សាយថាក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះ មានការព្រួយបារម្ភដោយសារតែបញ្ហាហិរញ្ញវត្ថុ ក្នងអំឡុងពេលជំងឺកូវីត ១៩៕ ក្លឹបបាល់ទាត់ Real Madrid ជាក្លឹបដែលអាចមានភាគរយខ្ពស់ក្នុងការនាំយក Alaba ទៅកាន់ទឹកដីអេស៉្បាញ ថ្នាក់ដឹកនាំក្រុមម្ចាស់ជើងឯក Uefa Champion League ១៣ សម័យបានបន្ថែមទៀតថាពួកគេអាចអោយប្រាក់ថ្លៃនឿយហត់ទៅដល់កីឡាករខ្សែការពារឆ្វេងនេះបាន តាមតែរូបគេចង់បាន៕ Manchester United និង Chelsea ក៏ចង់បានរូបគេផងដែរមករួមក្រុមផងដែរ៕ កីឡាករពូកែ Free Kick នេះ ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអាល្លឺម៉ង់ (Bundesliga) ៩ដង និង Uefa Champion League 2 ដងផងដែរ៕ 

ប្រភព: Sportsmole