រដូវកាលដោះដូរកីឡាករនិងមកដល់នៅខែមករា​ខាងមុខនេះ ក្លឹបនៅអង់គ្លេសកំពុងតែត្រៀមផ្ទេរ និង​នាំយកកីឡាករមកជាច្រើនដែលមានដូចជា:

១ Dele Alli អាចនិងចាកចេញទៅ PSG ប្រសិនបើអតីតគ្រូបង្វឹក Spur លោក  Pochettino ទៅដឹងនាំក្លឹបអ្នកមាន PSG៕

២ Tomori ខ្សែការពាររបស់ក្រុមតោខៀវ Chelsea រូបនេះមិនសូវបានបង្ហាញខ្លួននោះទេ រូបគេប្រហែលជាអាចទៅរួមជាមួយក្រុម  Leeds United៕

៣ Ozil ជាកីឡាករទទួលបានប្រាក់ឈ្នួលថ្លៃក៏ប៉ុន្តែមិនបានទាលតែសោះចាប់តាំងពីខែ៣មក កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះអាចនិងផ្លាស់ទៅ Juventus ៕

៤ Kolasinac ក៏មិនសូវបានចូលលេងអោយក្រុមកាំភ្លើងធំ Arsenal ប៉ុន្មានដែរ៕ Bayer Leverkusen ប្រហែលជាក្លឹបបន្ទាប់របស់កីឡាករវ័យ ២៧ឆ្នាំរូបនេះ៕

៥ Giroud អាចនិងចាកចេញពីក្រុមតោខៀវ Chelsea​ កាលពីដើមរដូវកាល ផ្ទុយមកវីញកីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ ធ្វើអោយលោក Frank Lampard មិនដាច់ចិត្តលក់ទៅវិញុ៕

៦ Saliba នៅពេលដែលគេចាកចេញពីលីគបារាំងរូបគេ សង្ឃឹមថានិងបានបង្ហាញខ្លួនអោយក្រុម Arsenal ប៉ុន្តែរូបគេមិនទាន់បានចូលលេងប្រកួតផ្លូវការម្តងណាឡើយ៕ Saliba ប្រហែលជាទៅក្លឹបចាស់របស់ខ្លួនវិញគឺ​ Saint-Etienne ក្នុងលក្ខខណ្ឌខ្ចីជើង៕

ប្រភព: Blencher Report