មួយឆ្នាំក្រោយចាកចេញពីទឹកដីអង់គ្លេសនៃក្របខ័ណ្ឌ Premier League កីឡាករសញ្ជាតិដាណឺម៉ាក Cristian Eriksen បានផ្លាស់ទៅលេងនៅកីឡាដ្ឋាន  San Siro របស់ Inter Milan នៅ Seria A នៃលីគកំពូលអ៊ីតាលី៕ ក៏ប៉ុន្តែរូបគេមិនមានឱកាសបានបង្ហាញខ្លួនច្រើននោះទេ ធ្វើអោយ Eriksen ធ្លាក់ជើងយ៉ាងខ្លាំង៕ ដោយហេតុថា មិនសូវបានលេងកីឡាករវ័យ ២៨ ឆ្នាំរូបនេះ និងអាចវិលត្រឡប់មក Tottenham Hotspur​ ក្នុងខែមករាខាងមុខនេះ៕​កាលពីឆ្នាំំមុន Spur បានលផ្ទេរ Eriksen ទៅ Inter Milan ក្នុងតម្លៃត្រឹមតែ ១៧លានផោនប៉ុណ្ណោះ តាមសេចក្តីរាយការណ៍បានអោយដឹងថាប្រសិនបើ Spur ចង់បាន Eriksen មកវិញនោះនិងត្រូវចំណាយលើសតម្លៃខ្លួនដែលបានផ្ទេរ ពោលគឺ Spur អាចនិងចំណាយប្រមាណ ២០លានផោន៕ Arsenal និង PSG ក៏ចង់បានខ្សែបម្រើរូបនេះមករូបក្រុមផងដែរ៕

អតីតកីឡាករមាន់ខ្នាយមាស Tottenham Hotspur ធ្លាប់បង្ហាញខ្លួន ២២៦ប្រកួត ដោយរកគ្រាប់បាល់បាន ៥១គ្រាប់ និងបញ្ជូនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន ៦២ លើក៕

ប្រភព: Sportsmole