រាជធានីភ្នំពេញ៖ ថ្វីបើមួយរយៈចុងក្រោយនេះ តារាពហុជំនាញ លោក សុខ ដែន ស្ងប់ស្ងាត់ពីការសម្ដែងក៏ពិតមែន ប៉ុន្តែនៅពេលនេះលោកបានហក់ចូលខ្លាំង នៅក្នុងវិស័យសិល្បៈចម្រៀងវិញម្ដង ដោយក្នុងនោះមានបទចម្រៀងជាច្រើនរួចមកហើយ ដោយទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់មហាជន ។

យ៉ាងណាមិញដើម្បីអបអរក្នុងឱកាសឆ្លងឆ្នាំថ្មីខាងមុខនេះលោក សុខ ដែន ជាមួយនិងក្រុមការងាររបស់លោកបានចេញបទចម្រៀងថ្មីមួយដែលដែលមានចំណងជើងថា «ឆ្លងឆ្នាំយើងទៅលេងឯណា» ដោយបទចម្រៀងមួយបទនេះមានចង្វាក់រាំវង់ មានបញ្ចូលចង្វាក់រ៉េប ច្រៀងដោយលោក សុខ ដែន ផ្ទាល់តែម្តង ជាពិសេសអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះគឺបានរៀបរាប់ពីខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជាយើងថែមទៀតផង។

សម្រាប់បទចម្រៀងមួយបទខាងលើនេះទៀតសោត លោកសង្ឃឹមថា នឹងមានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូន ដោយសាតែជា​បទចម្រៀងនេះ ជាបទថ្មីដែលទើបតែផលិតហើយណាមួយទៀតសម្រាប់បងប្អូនខ្មែរយើងចាក់ស្តាប់និងរាំលេងក្នុងឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ២០២១នេះផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖