ភ្នំពេញ៖ ថ្វីត្បិតតែ កុមារី ឃុត អមរាសូរ្យវាទិ មិនបានទទួលពានរង្វាន់លេខ1 ក្នុងកម្មវិធី Super Gold Kids Star តែផលិតកម្មដាវីត្រា ជាផលិតកម្មផលិតបទចម្រៀង Original បានប្រកាសថាខ្លួននឹងបំពេញក្តីស្រមៃអោយ កុមារី ឃុត អមរាសូរ្យវាទិ អោយក្លាយជាតារាប្រចាំផលិតកម្ម ហើយដាវីត្រានឹងដុះខាត់កុមារីអោយក្លាយ ជាតារាគ្រាប់ពេជ្រប្រចាំផលិតកម្មនៅថ្ងៃអនាគត។

គួរំលឹកថា កុមារី ឃុត អមរាសូរ្យវាទិ បានទទួលពានរង្វាន់កិត្តិយសជាដួងតារាថតរូបស្រស់ស្អាតជាងគេបំផុត ក្នុងចំណោមតារាឆ្នើមទាំង ១០ រូបដែលបានបង្ហាញខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី27 ខែធ្នូ ឆ្នាំ2020 ក្នុងកម្មវិធី Super Gold Kids Star ។

លោក ញ៉ឹង កាណុល ជាសាស្រ្តាចារ្យផ្នែកចំរៀងអូប៉េរ៉ានៅសលកវិទ្យាលយ័ភូមិ្ទវិចិត្រសិល្បៈ និងជាគ្រូបង្វឹកបច្ចេកទេសចំរៀងប្រចាំផលិតកម្មដាវីត្រាមេឌៀរបានសំឡឹងឃើញនូវទេពកោសល្យរបស់កុមារី ឃុត អមរាសូរ្យវាទិថាពិតជាមិនធម្មតាទេ។

ចំណែក កុមារី ឃុត អមរាសូរ្យវាទិបានសំដែងនូវអារម្មណ៍សប្បាយចិត្តមែន មានអារម្មណ៍ល្អមែន ដែលបាន ផលិតកម្មដាវីត្រាលើកស្ទួយនាងខ្ញុំហើយនាងខ្ញុំសូមអរគុណដាវីត្រា មេឌៀរជាអ្នកបំពេញក្នុងស្រមៃអោយខ្លួនទោះបីខ្ញុំមិនបានកាន់ពានលេខ១ក្នងកម្មវិធីប្រឡង Super Gold Kids Star ក្នុងរដូវកាលនេះ៕