កីឡាករវ័យ២៣​ ឆ្នាំរូបនេះបានផ្លាស់មកក្លឹប Real Madrid ក្នុងតម្លៃ ៥៥លានផោន កាលពីឆ្នាំមុន  ប៉ុន្តែរូបគេមិនសូវមានឱកាសបង្ហាញខ្លួននោះទេ គួបផ្សំជាមួយនិងការទទួលរងរបួសទៀតធ្វើអោយរកគេមិនអាចបញ្ជេញសមត្ថភាពបាន៕ Jovic រកបានតែ ២គ្រាប់នោះទេ​ ក្នុងការបង្ហាញខ្លួន ៣២ ប្រកួតអោយក្លឹប Real Madrid៕

ម្ចាស់ពាន Uefa Champion league 13​សម័យ បានសម្រេចចិត្តដាក់លក់រូបគេនៅរដូវដោះដូរកីឡាករខាងមុខនេះ៕ក្លឹបកញ្ជ្រោងខ្មៅ wolves ជាក្រុមដែលនិងអាចនាំយកកីឡាកររូបនេះមកទឹកដីអង់គ្លេស ដើម្បីមកជំនួសខ្សែប្រយុទ្ធ Raul Jeminez បន្ទាប់ពី Jeminez ក៏អាចនិងចាកចេញផងដែរ និងរូបគេបានទទួលរបួសខ្បាលធ្ងន់ធ្ងរនៅពេលប៉ះជាមួយកាំភ្លើងធំ Arsenal៕

 គ្រូបង្វឹកកលោក Nuno Espirito santo បាននិយាយថា​ Jovic ជាកីឡាករដ៏សាកសមបំផុតដែលមកជំនួសដំណែង Raul Jeminez៕

ប្រភព:sportsmole