ក្លឹបយក្សនៅអេស៉្បាញមួយនេះបានសម្លឹងឃើញកីឡាករម្នាក់ដើម្បីមករួមក្រុម ៕ Real Madrid ទើបតែឈ្នះពានរង្វាន់ “ក្លឹបបាល់ទាត់ល្អផ្តាច់គេប្រចាំទសវត្សរ៍“​​​​៕ នៅពេលថ្មីៗនេះ បានតាមទិញកីឡាករវ័យក្មេងរបស់ក្លឹបមេឃខៀវ Manchester City គឺ Phil Foden៕ កីឡករវ័យ20ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករលេចធ្លរម្នាក់នៅក្នុងលីគបាល់ទាត់កំពូលអង់គ្លេស ក៏ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះ រូបគេមិនបានបង្ហាញខ្លួនអោយក្លឹបរបស់លោក​  Pep Guardiola នោះទេ៕

យោងទៅតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា Real Madrid ត្រៀមខ្លួនរួចរាល់ហើយសម្រាប់នាំយក Foden មកទៅដីអេស៉្បាញនៅខែមករាខាងមុខនេះ ប្រសិនបើស្ថានភាពរបស់គេនៅកីឡាដ្ឋាន​​ Etihad នៅតែមិនប្រសើរ៕

Foden បានរកបាន ៥ គ្រាប់និងបញ្ជូនអោយមិត្តរួមក្រុមរកគ្រាប់បាល់បាន ៤ លើក  រាល់ការប្រកួតទាំងអស់នៅរដូវកាលនេះ៕ ប៉ុន្តែកីឡាករវ័យក្មេងរូបនេះបានចាប់ចូលលេងជម្រើសដំបូងបានតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ ប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Premier League៕

ប្រភព: sportsmole