លោក Ole Gunnar Solskjaer បានគិតនិងដាក់ Daniel James អោយក្លឹបផ្សេងខ្ជីជើងដើម្បីឱ្យគាត់ទទួល
បានបទពិសោធន៍បន្ថែមទៀត៕ កីឡាករល្បឿនលឿនរូបនេះត្រូវបានក្លឹបជាច្រើនចង់នាំរកគេមករួមក្រុម ក្នុង
នោះមានដូចជា Everton, Burnley, Leeds United,និង Brighton & Hove Albion៕ កាលពីពេលថ្មីៗ
នេះក្លឹប​ West Bromwich Albion បានចូលរួមដេញថ្លៃរូបគេផងដែរ៕ កីឡាករសញ្ជាតិ​វែលរូបនេះបានបង្ហាញខ្លួនប្រាំប្រកួតនៅក្នុងរដូវកាលនេះ ដោយពីរប្រកួតចុងក្រោយរូបគេបានរក
បានមួយគ្រាប់នៅពេលដែល Manchester United យកឈ្នះក្លឹប   Leeds United 6-2 និងរូបគេបាន
បង្ហាញខ្លួននៅពេលបិសាចក្រហមស្មើជាមួយកញ្ជ្រោង Leicester City 2-2៕

ប្រភព: sportsmole