Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំត្រៀមចុះកិច្ចសន្យា ខ្សែបំរើ Marcel Sabitzer របស់ RB Leipzig៕ Leipzig ក៏ត្រូវបានពិចារណាក្នុងការអនុញ្ញាតឱ្យ Sabitzer ចាកចេញពីក្លឹបក្នុងតម្លៃសមរម្យ​  កីឡាករវ័យ២៦ឆ្នាំ នៅសល់កុងត្រាដល់ឆ្នាំ ២០២២៕ ​

តាមសេចក្តី Mundo Deportivo បានបញ្ជាក់ថា Spur គ្រោងនិងលក់ខ្សែបម្រើបារាំង Ndombele ទៅអោយ Barcelona៕ ខ្សែបម្រើសញ្ជាតិអូទ្រីស រកបាន ១៦ គ្រាប់ និងប៉ះអោយដៃគូរកគ្រាប់បាន ១១ ដង ក្នុងការបង្ហាញខ្លួន ៤៤ ប្រកួតក្នុងរាល់ការប្រកួតសម្រាប់ក្លឹបអាល្លឺម៉ង់នេះកាលពីរដូវកាលមុន៕ Tottenham Hotspur ត្រូវចំណាយ ៤៥ លានផោនប្រសិនបើចង់នាំ Sabtizer​ មករួមក្រុម៕

 

ប្រភព: sportsmole