ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាកំពុងតាមទិញកីឡាករវ័យក្មរង Riqui Puig របស់ក្រុម Barcelona៕
កីឡាករវ័យ ២១ ឆ្នាំត្រូវបានលោក Ronald Koeman ដែលជាគ្រូបង្វឹក ប្រាប់គាត់អោយរកក្លឹបថ្មីនៅរដូវកាលដោះដូរនា
ខែមករាខាងមុខ៕

Barcelona ចង់អោយ Puig ពន្យារកិច្ចសន្យានៅ Camp Nou បន្តទៀត បច្ចុប្បន្នគាត់សល់កុងត្រាត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះ
នេះបើយោងតាម Todofichajes បានចុះផ្សាយ៕  Puig ប្រហែលនិងបដិសេធកុងត្រាថ្មី ព្រោះថារូបគេមិនសូវបាន
បង្ហាញខ្លួននោះទេ និងមិនអាចប្រជែងតំណែងចូលលេងជម្រើសដំបូងបាន៕
 Man City និង Bayern Munich បានត្រៀមខ្លួនរួចរាល់សម្រាប់នាំយកកីឡាកររូបនេះ Puig​ និងចែកចេញពី
ក្លឹបអេស្ប៉ាញនេះដោយគ្មានតម្លៃខ្លួន៕

ប្រភព: sportsmole