ខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mesut Ozil បាននិយាយថាគាត់មានបំណងចង់មកជួយក្រុម​៕

កីឡាករ Ozil មិនបានបង្ហាញខ្លួនអោយក្រុម Arsenal នោះទេក្រោមការដឹងនាំរបស់លោក Mikel Arteta នៅរដូវកាលនេះទេ ដោយ Ozil មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal ទាំងក្របខ័ណ្ឌ Premier League និងវគ្គចែកពូលនៃពានរង្វាន់ Europa League៕

កីឡាករវ័យ ៣២ឆ្នាំ រូបនេះបានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ថា””វាជាពេលវេលាដ៏លំបាកបំផុតសម្រាប់អ្នករាល់គ្នា និងក្លិបមិនមែនសម្រាប់តែខ្ញុំទេ។ ស្ថានភាពនេះធ្វើឱ្យ មនុស្សគ្រប់គ្នាមិនសប្បាយចិត្តនោះទេ ហើយខ្ញុំគ្រាន់តែសង្ឃឹមថាយើងនឹងទទួលបានលទ្ធផលល្អប្រសើរនៅពេលឆាប់ៗនេះ“៕

ការប្រកួតបន្ទាប់របស់ Arsenal​ និងត្រូវបើកទ្វារកីឡាដ្ឋាន Emirates របស់ខ្លួនទទួលក្រុមដែលមានមូលដ្ឋាននៅទីក្រុងតែមួយគឺតោខៀវ Chelsea៕

ប្រភព: sportsmole