Arsenal ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមនាំយកកីឡាករខ្សែបម្រើ Christian Eriksen របស់ Inter Milan នៅខែមករា។ អតីតខ្សែបម្រើក្រុមមាន់ខ្នាយមាស​ Tottenham Hotspur រូបនេះបានផ្លាស់ទៅក្រុម Inter Milan កាលពីរដូវកាលមុន ក៏ប៉ុន្តែរូបគេមិនសូវបានឱកាសបង្ហាញខ្លួននោះទេ៕

Arsenal អាចនិងត្រៀមកីឡាករផ្លូវ ព្រោះថា Inter Milan ក៏ពេញចិត្តនិង Dani Ceballos ផងដែរ៕ ផ្ទុយមកវិញក្លឹបកាំភ្លើងធំបានត្រៀម​ Granit Xhaka​​ សម្រាប់ដោះដូរផងដែរ ៕ ក្រុមបិសាចក្រហម ក៏ពេញចិត្តនិងកីឡាករខ្សែបម្រើសញ្ជាតិដាណាម៉ាកនេះផងដែរ ៕

ប្រភព: Sportsmole