តំបន់វាលប្រេង Tarim នៃសាជីវកម្មប្រេងជាតិប្រទេសចិន (CNPC) ដែលជាទីតាំង ផលិតប្រេងនិងឧស្ម័នឈានមុខគេរបស់ប្រទេសចិនកាលពីថ្ងៃច័ន្ទបានបង្ហាញថាទិន្នផលឆ្នាំ ២០២០ របស់ខ្លួនមានចំនួនលើសពី ៣០ លានតោននៃបរិមាណប្រេង។ មានទីតាំងស្ថិតនៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រភាគពាយព្យប្រទេសចិន អាងប្រេង Tarim គឺជាអាងស្តុកប្រេងឥន្ធនៈ ដ៏ធំមួយនៅក្នុងប្រទេសចិន និងជាតំបន់មួយដែល ពិបាករុករកបំផុតដោយសារតែបរិស្ថាននៅលើដីនិងសភាពក្រោមដីមានភាពស្មុគស្មាញ។

លោក Yang Xuewen អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនប្រេងកាត Tarim របស់ក្រុមហ៊ុនសាជីវប្រេងជាតិប្រទេសចិន CNPC បាននិយាយថាក្នុងរយៈពេល ៣១ ឆ្នាំកន្លងមក ក្រុមហ៊ុនបានអភិវឌ្ឍនិងសាងសង់អណ្តូងប្រេងនិងឧស្ម័នចំនួន ៣២ កន្លែង ដោយមាន ទិន្នផលសរុបលើសពី ៤០០ លានតោននៃបរិមាណប្រេង។

ក្រៅពីបញ្ជូនឧស្ម័ន តាមរយៈ បំពង់បង្ហូរឧស្ម័នពីខាងលិចទៅខាងកើតប្រទេស អណ្តូងប្រេងបានផ្តល់ឧស្ម័នធម្មជាតិជាង ៤ ពាន់លានម៉ែត្រគូប ដល់តំបន់ជុំវិញក្នុងតំបន់ស៊ីនជាំង ជារៀងរាល់ឆ្នាំ ដែលផ្តល់អត្ថ ប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង ៤,៣ លាននាក់។ យោងតាមផែនការអភិវឌ្ឍន៍ របស់ក្រុមហ៊ុននេះអណ្តូងប្រេង Tarim ត្រូវបានគេរំពឹងថានឹងបង្កើនទិន្នផលប្រេង របស់ ខ្លួនដល់ ៤០ លានតោននៅត្រឹមឆ្នាំ ២០២៥ និង ៥០ លានតោននៅឆ្នាំ ២០៣៥ ។