គ្រប់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយថាអ្នកនាង ឌុច លីដា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ហើយអ្វីដែលកាន់តែធ្វើឲ្យទស្សនិកជនបានស្គាល់នាងកាន់តែច្បាស់នោះគឺតាមរយៈរឿង កូនពស់កេងកងតែម្ដង។

កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនាងឌុច លីដាបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីនាងបានបង្ហោះរូបថតទារកម្នាក់ ដែលនាងបង្ហាញយ៉ាងច្បាស់ថាជាកូនប្រុសរបស់ខ្លួន។

ជាក់ស្តែង ទស្សនិកជន និងអ្នកគាំទ្រនៅតែមានចម្ងល់ថា តើជាកូនរបស់នាងពិតឬយ៉ាងណា? ព្រោះកាលពីដើមរៀងមក នាងមិនដែលធ្លាប់បង្ហោះរូបភាពពពោះ ដែលបញ្ជាក់ថានាងមានទម្ងន់សូម្បីតែមួយសន្លឹកសោះ។ ហើយគេក៏នៅតែមានចម្ងល់ថា តើស្វាមីរបស់អ្នកនាងគឺជាអ្នកណាដែរ។

ទើបតែថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះប៉ុណ្ណោះ ស្រាប់តែនាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលម្ដងទៀតតាមរយៈរូបថតប៉ុន្មានសន្លឹក ដែលថតនៅពេលដែលនាងកំពុងតែពពោះ។ ក្នុងនោះផងដែរ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានចូលទៅខំមិនថា “ Baby ធំប៉ុនណាប៉ុនណីហើយ ទើបផុសរូបពរពោះឯង” ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅពេលដែលនាងពពោះ រូបសម្រស់របស់នាងហាក់នៅតែស្រស់ស្អាតដដែល។

ចំណែកឯពេលថ្មីៗនេះដែរ គេក៏ទើបតែបានឃើញមុខមាត់របស់ស្វាមីអ្នកនាងឌុចលីដាផងដែរ ដែលស្វាមីរបស់អ្នកនាងបានបង្ហោះរូបមួយសន្លឹកជាមួយគ្នា ក្រោយពីពួកគេស្រឡាញ់គ្នារហូតទទួលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ផងដែរ ដែលនេះទំនងជាពួកគេលែងចង់លាក់បាំងពីទំនាក់ទំនងរបស់ពួកគេដូចមុនទៀតហើយ។