ភ្នំពេញ៖ តារាចម្រៀងមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ជី ដេវីត ជាតារាចម្រៀងមួយរូបដែលអាចរ៉េប និងនិពន្ធបទភ្លេងបានដោយខ្លួនឯងបានទៀតផង។ ក្នុងនោះដែរ លោកកាន់តែមានឈ្មោះល្បីល្បាញកាន់តែខ្លាំងក្នុងវិស័យសិល្បៈ បើទោះបីពេលនេះ លោកជាតារាឯករាជ្យក៏ដោយ។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា តារាចម្រៀងប្រុសរូបនេះ កាន់តែមានជីវីតហ៊ឺហារ ឡូយឆាយ មានលុយទិញគ្រឿងពេជ្រដូរគ្រប់ម៉ូត ព្រមទាំងប្រើប្រាស់សម្ភារៈម៉ាកល្បីៗទៀតផង ក្រោយជោគជ័យលើវិថីសិល្បៈ និងជំនួញ។

មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកបានទិញឡានស៊េរីទំនើបម៉ាក Rolls Royce ជូនដល់គូស្នេហ៍ ទុកជាកាដូថ្ងៃ Anniversary បន្ទាប់ពីទាក់ទងគ្នាបាន ៤ឆ្នាំមកនេះ។

ក្រោយពីទិញឡានទំនើបម៉ាក Rolls Royce មិនទាន់បាន៥ខែ ស្រួលបួលផង ​ ស្រាប់តែនាមុននេះបន្តិច លោក ជី ដេវីត​ បានប្រកាសលក់ឡាននេះវិញ។

ជាក់ស្ដែងយោងតាមការបង្ហោះលើគណនីផេករបស់លោកបានរៀបរាប់ឲ្យដឹងថា៖ «

បងអ្នករកសុី បងលក់អនឡាញ បងឧញ៉ារកសុីដីឡូ បងឧញ៉ាបូរី បងឧញ៉ាត្រូវការឡានទំនើបលេខការ៉េទិញឡានអូនមកមិនខុសទេ ខ្ចីញ៉េញលេងហើយស្រាប់ កង់មានដល់ ៨គ្រាប់ កង់សុីបួនគ្រាប់ យ៉ាន់លេងក្រៅ ហ្សុីនជាប់ឡាន ( 4700$ ) ឡូវដាក់លក់ ត្រូវការបងអាចឆាតចូល page ខ្ញុំមកបងធានាម៉ាកប់សារី  2BO-XXXX Come on Boss …» ៕