ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ព្រឹកនេះ សម្តេចតេជា ហ៊ុន​សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ថាគួរតែសម្រេចជ្រើសរើសយកពិន្ទុឆមាសទាំងពីរ ជា «លទ្ធផលនៃការប្រឡងបាក់ឌុបសិស្សថ្នាក់ទី១២» ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះមិនអាចប្រព្រឹត្តិបានទេ នៅង្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នោះ។

តាមការគ្រោងទុក ការប្រឡងបាក់ឌុប នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ តែប្រមុខរដ្ឋាភិបាល វាយតម្លៃថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់អាចបញ្ចប់ឲ្យបាននៅមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ ប្រមុខរដ្ឋាភិបាល សន្និដ្ឋានថា ព្រឹត្តិការណ៍នេះ អាចនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ឯណោះ។ ម្យ៉ាងមេដឹកនាំរូបនេះ ក៏បារម្ភដែរពីការឆ្លងជំងឺកូវីដ-១៩ទៅគ្រូឬសិស្ស បើរៀបចំឲ្យមានការប្រឡងបាក់ឌុបមែននោះ ខណៈកម្ពុជា មិនទាន់មានវ៉ាក់សាំងការពារនៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ការប្រឡងបាក់ឌុប មិនទាន់អាចធ្វើបានទេនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចនឹងធ្វើឡើងនៅក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខឯណោះ​ ៕