ខេត្តកណ្ដាល៖​ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចុះទៅបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ជាបណ្ដោះអាសន្ន ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ (ជិតសាលាស្រុកស្នួល) ជាបណ្តោះអាសន្ន ដោយសារឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់កាលពីថ្ងៃទី០១ ខែធ្នូ ។
សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារមួយនេះចំនួន ៦២នាក់ ត្រូវបានឲ្យស្នាក់នៅខាងក្នុង និងយកសំណាកទៅធ្វើតេស្ត! នេះបើតាមការបញ្ជាក់របស់លោក សោម ណាល់ អភិបាលស្រុកស្នួល! សូមជូនពរអ្នកទាំងអស់គ្នាចៀសផុតពីកូវីដ និងរួមគ្នាបំផ្លាញចោលព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ជាមួយរាជរដ្ឋាភិបាលរបស់យើង ៕