ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ប្រទេសជប៉ុន Hitachi បានបង្កើតជណ្តើរយន្ត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសជាន់ ដោយមិនចាំបាច់ចុចប៊ូតុងណាមួយឡើយ។ ការបង្កើតថ្មីនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា។​ អ្នកដំណើរម្នាក់អាចប្រើកម្មវិធីផ្ញើសារ LINE ដើម្បីស្កេន QR កូដ ដែលបិទផ្សាយនៅ ក្នុងបន្ទប់ជណ្តើរយន្តដើម្បីជ្រើសរើសជាន់ដែលត្រូវឡើង។ ជណ្តើរយន្តបានមកដល់និងទទួលយកអ្នកប្រើប្រាស់ទៅជាន់ដែលបានស្នើសុំដោយមិនចាំបាច់ចុចប៊ូតុងណាមួយឡើយ។

ក្រុមហ៊ុន Hitachi បានលក់ប្រព័ន្ធដែលជ្រើសរើសជាន់ដោយស្វ័យប្រវត្ត ដោយសម្គាល់មុខអ្នកប្រើតាមរយៈកាមេរ៉ា។ លោក Kato Shingoវិស្វករ នៅ ក្រុមហ៊ុន Hitachi Building Systems និយាយថា ប្រព័ន្ធមិនចាំបាច់ប៉ះពាល់អាចផ្តល់សុវត្ថិភាព និងផាសុខភាពដល់អតិថិជន។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សជប៉ុនមួយផ្សេងទៀត គឺ Mitsubishi Electric បានបង្កើតប្រព័ន្ធមួយដែលបញ្ជាហៅជណ្តើរយន្ត និងដឹកអ្នកប្រើប្រាស់ ទៅជាន់ ដែលបានចុះឈ្មោះជាមុននៅពេលពួកគេទៅជិតជណ្តើរយន្តនៅជាន់ផ្ទាល់ដីដែលអ្នកប្រើប្រាស់អាចចុះឈ្មោះលេខជាន់នៅលើកម្មវិធីស្មាតហ្វូន។