ពិព័រណ៍រថយន្តដ៏ធំមួយបានចាប់ផ្តើមនៅភាគខាងត្បូងប្រទេសចិន ខណៈដែលទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកបានចាប់ដំណើរការជាថ្មីម្តងទៀតបន្ទាប់ពីវាត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយជម្ងឺកូវិត -១៩ ។ ក្រុមហ៊ុនរថយន្តមកពីជុំវិញពិភពលោកកំពុងបង្ហាញរថយន្តប្រហែល ១.០០០ គ្រឿង នៅក្នុងពិព័រណ៍ Guangzhou motor show ។

ក្រុមហ៊ុន Nissan Motor របស់ប្រទេសជប៉ុនកំពុងសាកល្បងលក់ រថយន្តប្រើអគ្គីសនី SUV ដែលនឹងមានការប្រើប្រាស់នៅលើដងផ្លូវនៅឆ្នាំក្រោយ ហើយអាចធ្វើដំណើរបានចម្ងាយ ៦១០ គីឡូម៉ែត្រដោយសាកអាគុយតែមួយលើក។ ក្រុមហ៊ុនចិនមួយបានបង្ហាញប្រព័ន្ធមួយដែលអាចជំនួសអាគុយរថយន្តអគ្គិសនីក្នុងរយៈពេលត្រឹមតែ ២០ វិនាទី។

ក្រុមហ៊ុនតូយ៉ូតារបស់ប្រទេសជប៉ុនបានដាក់បង្ហាញនូវរថយន្តដើរដោយថាមពលសាំងថ្មីដែលក្រុមហ៊ុនបានផលិតក្នុងស្រុក។ តម្រូវការសម្រាប់រថយន្តប្រើសាំងនៅតែរឹងមាំ ទោះបីទីក្រុងប៉េកាំងជំរុញនៅពេលអនាគតមានប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់ការដឹកជញ្ជូនក៏ដោយ។ តម្រូវការរថយន្តរបស់ចិនបានស្ថិតនៅលើផ្លូវក្នុងការស្តារឡើងវិញ ចាប់តាំងពីខែមេសា ហើយរដ្ឋាភិបាលកំពុងមានផែនការបន្ថែមទៀតដើម្បីបង្កើនការលក់។