ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ​ប្រគល់​ថវិកា​របស់​សប្បុរសជន ដែល​បាន​បរិច្ចាគ​តាម​កម្ម​វិធីទូរសព្ទដៃ ជីប ម៉ុង ប៊ែង App សរុប​១០​លាន​រៀល​ ជូន​គណៈកម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នៅ​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ដើម្បី​​ប្រើ​ប្រាស់​​ជួយ​​ដល់​​ពលរដ្ឋ​ ដែល​រង​គ្រោះ​​ដោយ​​ទឹក​​ជំនន់​​នា​ពេល​​កន្លង​មក។​

ធនាគារ​ ជីប ម៉ុង​ បាន​​រៀបចំ​យុទ្ធនាការ​បរិច្ចាគនេះ ចាប់​ពីថ្ងៃទី​២១​ តុលា​ រហូត​ដល់​ថ្ងៃ ១០​វិច្ឆិកា​ ឆ្នាំ២០២០នេះ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ ក៏​ដូចជាអ្នកប្រើប្រាស់​សេវា​កម្ម​របស់ធនាគារ ជីប ម៉ុង​ ទាំង​អស់​អាច​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​តាម​រយៈ​ ការ​បរិច្ចាគ​តាម​កម្មវិធី​ទូរសព្ទ​​ដៃ ជីប ម៉ុង ប៊ែង App ដើម្បី​ជួយ​ជន​រង​គ្រោះ​​ដោយ​សារ​ទឹកជំនន់។

ក្រុមហ៊ុន​មេ​​របស់ធនាគារ ជីប ម៉ុង គឺ​ក្រុមហ៊ុន​ ជីប ម៉ុង បានចូល​រួម​​​យ៉ាង​​សកម្ម​ជាមួយ​រាជារដ្ឋាភិបាល​កម្ពុជា​សម្រាប់​សកម្មភាព​សង្គម​ ជា​ពិសេសក្នុងអំឡុង​ពេល​​ដែល​កម្ពុជា​ជួប​ប្រទះ​គ្រោះទឹក​​ជំនន់​ធ្ងន់​ធ្ងរ​។ ក្នុង​នោះ​ ជីប ម៉ុង​ បាន​​បរិច្ចាគ​​ថវិកា​ប្រមាណ​ជាង​​៤០​ម៉ឺន​ដុល្លារ អង្ករ និង​​ភេសជ្ជៈ​ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ៕