ភ្នំពេញ៖ ផ្សារ​ទំនើប​ ជីប ម៉ុង ​រក​ឃើញអ្នក​ឈ្នះ​រង្វាន់​ធំ ម៉ូតូ និងទូរទស្សន៍ទាំង​២២រូបហើយ ​ ក្នុងឱកាសអបអរគម្រប់​​ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។

កម្មវិធីប្រគល់រង្វាន់ធំជូនអ្នកឈ្នះនេះបានប្រព្រឹត្តទៅកាលពី ​ថ្ងៃទី​២៥ តុលា កន្លងទៅនេះ ក្នុង​កម្ម​វិធី​ «សិល្បៈស្រុកយើង» នៅជីបម៉ុងណូរ៉ូម៉ល។

លោក Laurent Hamelet​ នាយ​កផ្នែក​ Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​បញ្ជាក់​ថា​៖ «ផ្សារ​​ទំនើប ​​ជីប​ ម៉ុង​ តែង​តែ​មាន​​ការផ្តល់ជូនពិសេសលើទំនិញយ៉ាង​សម្បូរ​បែប​ដែលមានគុណភាពខ្ពស់ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​​ដល់​អតិថិជន ដែល​តែងតែ​​គាំទ្រ​ទិញទំនិញ ​នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express​ របស់​យើង»។

ផ្សារ​ទំនើប​ ជីប ម៉ុង មាន​លក់​ផលិត​​ផលយ៉ាងសម្បូរបែប​​ ​រួម​មានគ្រឿង​​ឧបភោគបរិភោគ របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ​​ ភេសជ្ជៈ​ រួមទាំងផលិតផល​ក្នុងស្រុកដូច​ជា​ ​ត្រី សាច់ ផ្លែឈើ បន្លែ​ស្រស់​ៗ និងផលិតផល​​ជាច្រើន​ទៀត​ ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារប្រកបដោយ​អនាម័យ​ខ្ពស់។ ចំណែក​​ការ​ដើរ​ទិញ​ទំនិញ​​​ គឺ​ប្រកប​​ដោយ​​​ផាសុកភាពផងដែរ​​។

ផ្សារទំនើបជីបម៉ុង និង ជីបម៉ុង​ Express មានចំនួន៧ទីតាំងគឺ នៅ​តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីបម៉ុងណូរ៉ូម៉ល រួមទាំងជីប​ម៉ុង Express ​បឹងសាឡាង, ជីប​ ម៉ុង Express បាក់ទូកសេនធើ, ជីប​ម៉ុង Express លែនម៉ាក២៧១ និង​ជីបម៉ុង Express ៤៨៤ នៅ​បឹង​ត្រ​បែក៕

ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ដើម្បីគុណភាព តម្លៃសមរម្យ រួមទាំងសេវាកម្មល្អ និងបរិយាកាស​ដ៍មានផាសុខភាព ៕