ភ្នំពេញ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ​ ​លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែលជា​គណៈកម្មការ​នៅ​ក្នុង​កម្មវិធី Master Chef Khmer​ ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​(ICU) នៃ​មន្ទីរពេទ្យ​ខេ​មា ក្នុង​ខណ្ឌទួលគោក ដែល​មាន​ជំងឺ​សួត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​ ស្រាប់តែមិនទាន់បានប៉ុន្មានម៉ោងផង​ ពេលនេះត្រូវបានលាចាកលោកហេីយ​។

ខណៈពេលនេះក្រុមគ្រួសារកំពុងដឹកសពយកទៅតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន​ ដែលស្ថិតនៅក្នុងបុរីសែនសុខ​ក្រាំងធ្នង់​ សង្កាត់គោករកា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ​លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងមានវត្តមានជា Chef នៅក្នុងកម្មវិធីMasterchef Cambodia បន្តទៀតដែរ ៕