ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាប​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ មួយកន្លែងស្ថិតនៅ​ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី​។

យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះ​គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ​ សារី​ តៃម៉ូ​ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនបឹងកេត។

តាមការសង្កេតជាក់ស្ដែងរួមទាំងការបង្ហោះបំភ្លឺរបស់កីឡាករ​ សារី​ តៃម៉ូ​ បានឲ្យដឹងថា នៅក្នុងផ្ទះសុទ្ធសឹងតែជាគ្រឿងសង្ហារឹមធ្វើពីឈើ ដែលត្រូវបានអគ្គីភ័យលេបប្រាក់ខ្ទេចស្ទើរតែទាំងស្រុង ដោយមានសំភារៈតិចតួចបំផុតត្រូវជញ្ជូនយកចេញដោយសុវត្ថិភាព ៕