សហព័ន្ធឧស្សាហកម្មប្រទេសថៃ (FTI) បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃច័ន្ទ បង្ហាញថាការបន្តអាជីវកម្មនិងសកម្មភាព បន្ទាប់ពីការបិទបិទក្រុងដោយសារតែជម្ងឺកូវិត-១៩ បានធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មរបស់ប្រទេសថៃ ក្នុងរយៈពេល ៥ ខែ ជាប់ៗគ្នា រហូតមកដល់ខែកញ្ញា។

ទោះយ៉ាងណា សហព័ន្ធឧស្សាហកម្មប្រទេសថៃ (FTI) បានព្រមានផងដែរថា វិស័យនេះសម្រាប់រយៈពេល ៣ ខែខាងមុខអាចធ្លាក់ចុះ ដោយសារក្តីបារម្ភអំពីរលកទី២ នៃជម្ងឺកូវិត- ១៩ ។ លោក Supant Mongkolsuthree ប្រធាន FTI បាននិយាយថាសន្ទស្សន៍វិស័យឧស្សាហកម្មថៃ (TISI) បានកើនឡើងដល់ ៨៥,២ នៅក្នុង ខែកញ្ញាពីសន្ទស្សន៏ ៨៤.០ ក្នុងខែសីហា ដោយសារ រដ្ឋាភិបាលបានបន្ធូរបន្ថយការបិទពាណិជ្ជកម្មនិងបានដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចនិងមានជំនួយ សម្រាប់សហគ្រាសធុនតូចនិងមធ្យម។ វិធានការណ៍ដែលបានអនុវត្តដោយរដ្ឋាភិបាល បានត្រួសត្រាយផ្លូវ សម្រាប់ អ្នកប្រើប្រាស់កាន់តែច្រើន ក្នុងការទិញទំនិញប្រើប្រាស់ទុកបានយូរ និងទំនិញធម្មតា។

លោក Supant បាននិយាយ ថាការដឹកជញ្ជូនទំនិញអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមាន នៅពេលដែលប្រទេសជាច្រើនបានបន្ធូរបន្ថយនូវវិធានការបិទប្រទេស ដោយសាតែជម្ងឺកូវិត – ១៩ ។ លោក Supant លើកឡើងថា ដៃគូពាណិជ្ជកម្ម ក៏បានដាក់ការបញ្ជាទិញទំនិញថៃបន្ថែមទៀត ហើយសន្ទស្សន៏ឧស្សហកម្មប្រទេសថៃ សម្រាប់រយៈពេល ៣ ខែខាងមុខ អាចធ្លាក់ចុះពី ៩៤.៥ ដូចដែលត្រូវបានរំពឹងទុកក្នុងខែសីហាដល់ ៩៣,៣ ដោយសារក្តីបារម្ភ ថាប្រទេសថៃ អាចទទួលរងនូវរលកទី ២ នៃជម្ងឺ COVID-១៩ ។ លោក Supant បានជំរុញ ឱ្យរដ្ឋាភិបាលថៃ ចំណាយថវិកាឲ្យបានឆាប់ជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេស និងណែនាំទីភ្នាក់ងាររបស់រដ្ឋ ឱ្យបញ្ជាទិញផលិតផល ដែលផលិតនៅក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។