ភ្នំពេញ៖ តារាសម្តែងរូបស្រស់ មាន សូនីតា ដែលគេស្គាល់ថាជា រាជនីក្រមា ក្រោយពេលដែលនាងតែងច្នៃក្រមា ចេញជាសំលៀកបំពាក់យ៉ាងស្រស់ស្អាត។ ដោយបច្ចុប្បន្ននេះកញ្ញាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ប៉ុន្តែទន្ទឹមនឹងនេះកញ្ញា មាន សូនីតា ក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងមុខជំនួញរបស់ខ្លួនផង ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយថ្មីៗនេះកញ្ញា បានបើកសម្ពោធនៅហាងកាហ្វេ «ណ» ជាច្រើនសាខាទៀតផង។

មុននេះបន្តិចមានបងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dara Doung​ បានបង្ហោះសារមួយពាក់ព័ន្ធនឹង កញ្ញា មាន សូនីតា ដោយមានខ្លឹមសារថា៖« Content របស់ Page ខ្ញុំអាចរសេីបដល់ Idol មិនធម្មតា មិនកំណាញ់ទេតែជួយដាក់ Credit អោយខ្ញុំផងបាទ Idol Good in copy without gave owner credit Should Give someone #Respect »។

ពាក់ព័ន្ធនឹងករណីខេបសិននេះដែរ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កញ្ញា មាន សូនីតា បានបង្ហោះរូបភាពមួយសន្លឹកដោយមានអមជាមួយនឹងអត្ថន័យមួយចំនួនថា៖«ទោះដើរដល់ផ្លូវស្ងាត់ អស់មនុស្សដើរជាមួយអ្នកក៏ដោយ តែអ្វីដែលអ្នកត្រូវដឹងច្បាស់បំផុត គឺអ្នកមិនបោះបង់ខ្លួនឯងចោល… ទោះថ្ងៃមួយអ្នកពិបាកខ្លាំងប៉ុណ្ណាក៏ដោយ គ្មានអ្នកណាជឿជាក់អ្នកទៀតក៏ដោយ ក៏អ្នកត្រូវតែជឿជាក់លើខ្លួនឯង ហើយជឿឲ្យខ្លាំងបំផុត ព្រោះមានតែខ្លួនអ្នកទេ ស្រលាញ់ខ្លួនឯងអោយខ្លាំងៗ ធ្វើអ្វីដែលខ្លួនឯងចូលចិត្តនឹងចង់ធ្វើ អ្វីទាំងនោះដែលជាចំណុចចាប់ផ្ដើមឲ្យគេជឿជាក់លើអ្នកបន្ត ហើយព្រមដើរជាមួយអ្នកទៅមុខ ” នាងស្រលាញ់នាង” …»។

យ៉ាងណាមិញខេបសិនដែលកញ្ញាបានបង្ហោះនោះវាគឺជា ខេបសិនរបស់បងប្រុស Dara Doung ទាំងស្រុង ដែលកញ្ញាបានកូពីរបស់បងប្រុសដោយគ្មានបានដាក់ឈ្មោះកម្មសិទ្ធិម្ចាស់ដើម ទើបធ្វើឲ្យបងប្រុសបង្ហោះបែបនេះ។ ភ្លាមៗនោះក្រោយពីបងប្រុស Dara Doung បានធ្វើការផុសដាក់ចំៗ កញ្ញា មាន សូននីតា ក៏បានកែប្រែដាក់កម្មសិទ្ធជូនម្ចាស់ដើមវិញផងដែរ ៕