សៀមរាប៖ កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញរ៉ែ និងថាមពល និងកម្លាំងមូលដ្ឋាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨នឹង៣០នាទីព្រឹក បានចុះត្រួតពិនិត្យមើលទីតាំងសាងសងស្ថានីយប្រេងឥន្ទនៈចំនួន១កន្លែង គ្មានលិខិតអនុញ្ញាត ដែលមានម្ចាស់ឈ្មោះស្ងួន លុយ ភេទស្រី ទីតាំងស្ថិតនៅភូមិសាស្ត្រ ភូមិអន្លង់ពី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានធ្វើកិច្ចសន្យា ផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន និងអប់រំណែនាំឲ្យម្ចាស់អាជីវកម្មរង់ចាំច្បាប់អនុញ្ញាតបង្កើតស្ថានីយប្រេងឥន្ទនៈពីស្ថាប័នពាក់ព័ន្ធជាមុនសិន ទើបអាចដំណើរការបាន។ ចំពោះការសាងសង់ត្រូវគោរពតាមសារាចរលេខ០១៤០ រថ. អប្រក.សករបស់ក្រសួងរ៉ែ និងថាមពល៕