រាជធានីភ្នំពេញ÷ យោងតាមមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មន្ត្រីប្រចាំដែនជម្រក សត្វព្រៃព្រៃឡង់ បានចុះដកបង្គោលរបងចំនួន ២០៩បង្គោល ដែលហ៊ុមព័ទ្ធយកដីព្រៃនៅចំណុចព្រៃស្រឡៅ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ។

ចំណែកការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប មន្ត្រីប្រចាំស្នាក់ការកាប៉ុក សហការជាមួយកម្លាំងប៉ូលិស បានចុះល្បាតចំណុចថ្មជញ្ជាំង ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ចាប់ដកហូតបានរណាយន្តចំនួន១គ្រឿង ហើយយកមករក្សាទុកនៅស្នាក់ការកាខឹក៕