រាជធានីភ្នំពេញ៖ បុរសល្មោភកាមម្នាក់ ឃើញប្ដីគេមិននៅផ្ទះ ចូលទៅចាប់រំលោភសេពសន្ថវ: រហូតបានសម្រេច ហើយត្រូវជនរងគ្រោះប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

មន្រ្ដីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ស្រ្ដីរងគ្រោះ ឈ្មោះ យ៉ង់ យ៉ាន់ ហៅ ខ្ញុង អាយុ៣០ឆ្នាំ មុខរបរជាមេផ្ទះ មានលំនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ស៊ឹម ចាន់រ៉ី អាយុ៣៥ឆ្នាំ មុខរបរជាកម្មករផ្សារដែក មានលំនៅបច្ចុប្បន្ន នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្រ្ដីជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នាងបានចូលដេកនៅក្នុងផ្ទះកន្លែងកើតហេតុខាងលើ ដូចសព្វមួយដងជាមួយកូនស្រីម្នាក់ អាយុ៤ឆ្នាំ តែនាងមិនបានចាក់សោទ្វារផ្ទះទេ គឺគ្រាន់តែយកទូរទស្សន៍ទប់ទ្វារពីខាងក្នុង។លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញ ស្រាប់តែជនសង្ស័យ ដែលជាមនុស្សស្គាល់ និងរាប់អានគ្នា បានបើកទ្វារផ្ទះរបស់គាត់ ហើយចូលទៅក្នុងមុង។ នៅពែលនោះ នាងបានភ្ញាក់ដឹងខ្លួន ហើយខំប្រឹងរើបម្រះ និងស្រែកឱ្យអ្នកជិតខាងជួយដែរ តែត្រូវជនសង្ស័យគំរាមថា កុំស្រែកប្រយ័ត្នងាប់។

ជនរងគ្រោះ បានបន្ដថា ដោយសារតែជនសង្ស័យបានដាល់ពោះរបស់នាង១ និងដើមទ្រូង២ដៃ ហើយយកដៃទាំងសងខាងច្របាច់កនាង ធ្វើឱ្យនាងឈឺចុកចាប់ខ្លាំង រើលែងរួច ទើបគេមានឱកាសចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេចចំនួន១លើក។ បន្ទាប់មក ជនសង្ស័យបានយកកន្សែងពោះគោរបស់នាងចងដៃនាងផ្អោបទៅខាងមុខ និងយកក្រមាក្រឡាការ៉ូចងមាត់នាង ហើយដាក់នាងឱ្យដេកផ្ងារ ទាំងខ្លួនអាក្រាតកាយ ទើបគេគេចខ្លួនចេញទៅវិញបាត់ទៅ។

ជនរងគ្រោះ បានបន្ដថា ក្រោយពេលជនសង័្សយចេញទៅបាត់ នាងបានខំប្រឹងព្យាយាមស្រាយចំណងចេញទម្រាំវិញ រួចហើយស្លៀកពាក់ខោអាវ និងដេកបន្តទៅល។លុះព្រឹកឡើង ប្ដីរបស់នាងបានត្រឡប់មកពីធ្វើការរត់តុការឲ្យគេ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ វិញ ឃើញនាងមានស្នាមនៅលើ.ក ក៏សួរនាំ ទើបនាងរៀបរាប់ប្ដីតាមដំណើររឿងដែលបានកើតឡើង។

ជនរងគ្រោះ បានបន្ដថា ក្រោយពេលដឹងរឿងរ៉ាវអស់ហើយ ប្ដីរបស់នាង បាននាំនាងទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្ដិធម៌ឲ្យនាង។

ក្រោយពេលមានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចចុះទៅស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបាន ហើយនាំទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕