ភ្នំពេញ៖ ធនាគារ ជីប ម៉ុង និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ TADA ថ្ងៃ​២៩​ ខែកញ្ញា ២០២០ បាន​ចុះ​​​អនុស្សារណៈ​​នៃ​ការ​​យោគ​យល់​គ្នា​​​​​លើ​សេវាកម្ម​​​​​​​​ទូទាត់​​តាម​​​ប្រព័ន្ធ​​​​ឌីជីថល​​ ដើម្បី​​ផ្តល់​ជម្រើសបន្ថែម​​ដល់​​អ្នក​ធ្វើ​​ដំណើរ​តាម​​ TADA អាចទូទាត់​ថ្លៃ​​​សេវា​តាម​កម្មវិធី​​ទូរស័ព្ទ​ដៃ​ Chip Mong Bank App ​បាន។

ការ​​ចាប់​ដៃ​គូ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​ គឺ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​​​ក្នុង​ការ​​​ផ្ដល់អ​ត្ថ​ប្រយោជន៍ ភាព​ងាយ​ស្រួល និង​ភាព​ទាន់​សម័យ​ជូន​​​អតិថិជន​។

លោក វ៉ែន កំសាន្ត អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Eco-system និង​ភ្នាក់ងារ​ធនាគារ ជីប​ ម៉ុង បាន​និយាយ​ថា៖ «ភាពជាដៃគូនេះនឹងអនុញ្ញាតឲ្យអតិថិជ​នអាចធ្វើការ​ទូទាត់​ថ្លៃធ្វើដំណើររបស់​ក្រុមហ៊ុន​​ TADA ​តាមរយៈ​កម្មវិធីទូរស័ព្ទដៃ​ ជីប ម៉ុង ប៊ែង បានកាន់តែងាយស្រួល និងមាន​សុវត្ថិភាព​​ខ្ពស់​​ដោយ​មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​សុទ្ធ​តាម​ខ្លួន ព្រមទាំង​ទទួលបានការ​ផ្តល់ជូ​ន​ពិសេស​ៗ»។

លោក ជីម ប៉ូលី អ្នកគ្រប់គ្រង​ទូទៅរបស់ក្រុមហ៊ុន TADA បានបញ្ជាក់ថា ការ​​ចាប់​ដៃ​គូ​​នេះ​​មិន​ត្រឹម​តែជួយ​សម្រួល​ដល់​អតិថិជន​​របស់​​ធនាគារ ជីប ម៉ុង ឬអ្នក​ប្រើប្រាស់ TADA ឲ្យ​កាន់​តែ​ ងាយ​​ស្រួល ចំណេញ​ពេល​​វេលា និងមានសុវត្ថិភាពខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្លាំង​ ​ចលករ​មួយ​​ជំរុញវិស័យ​​ទូទាត់​​ដោយ​​មិន​​ប្រើប្រាស់​​ក្រដាស់​ប្រាក់​​ឲ្យកាន់តែទំ​លំទូលាយ​ថែម​ទៀត​នៅ​កម្ពុជា។

ដើម្បី​អបអរ​ភាពជា​ដៃគូ​នេះ អតិថិជន​ទាំង​អស់​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃរហូតដល់​៣០០០​រៀល​ នៅ​ពេលទូទាត់​ថ្លៃធ្វើ​ដំណើរជាមួយ​​ក្រុមហ៊ុន TADA តាមកម្មវិធីទូរស័ព្ទដៃ​ Chip Mong Bank App។ ការផ្តល់ជូនពិសេសនេះ​នឹងធ្វើឡើងចាប់​ពីថ្ងៃទី១ ខែតុលា រហូត​ដល់​ដំណាច់​ឆ្នាំ​២០២០​នេះ​ ៕

https://1.bp.blogspot.com/-thWnivg-7E4/X3Lz6bBvukI/AAAAAAAAZPg/WrGXGx1pKlY6B2oydkmN6pR4lc8sW48VQCLcBGAsYHQ/s6000/DSC06362.JPG

https://1.bp.blogspot.com/-LOMrKu6hJbs/X3L0Br32JaI/AAAAAAAAZPo/RdrXSUrsURYrE5OtsVGKHtTVvqtDMfNfwCLcBGAsYHQ/s6000/DSC06363.JPG

https://1.bp.blogspot.com/-_5GAYNP9Dyo/X3L0JNWmA9I/AAAAAAAAZPs/FGWmXEa2V8IjRI0QlHnZBeYVr3R8tDnTACLcBGAsYHQ/s6000/DSC06367.JPGhttps://1.bp.blogspot.com/-AC1ZfpMYldQ/X3L0Qos_RyI/AAAAAAAAZP8/MfyIjJTrW8c8lVPf3zBWEG97eFsP86k2wCLcBGAsYHQ/s6000/DSC06369.JPG

https://1.bp.blogspot.com/-BiuUi78LXCg/X3L0Yg6GNBI/AAAAAAAAZQA/tXUxVE96wiwNGka4W4jqrVFXSVnTot7JQCLcBGAsYHQ/s6000/DSC06374.JPG

https://1.bp.blogspot.com/-39Hte8sfyCk/X3L0gdphp9I/AAAAAAAAZQQ/Qqr4yjY8luIRkTLxffxuQa0n_JqMz7JfwCLcBGAsYHQ/s6000/DSC06377.JPGhttps://1.bp.blogspot.com/-1_fRQ-e-qQU/X3L0nL5ZSFI/AAAAAAAAZQY/VfIB_jKDkWoIevjjib4eTkAD48zs___7ACLcBGAsYHQ/s6000/DSC06383.JPG

https://1.bp.blogspot.com/-EHqyM_9PyGU/X3L1DVER7II/AAAAAAAAZQ0/p9gK6TxljeUFvrmMTQl3Cvr5OYycL8KuQCLcBGAsYHQ/s6000/DSC06392.JPGhttps://1.bp.blogspot.com/-FDujoxvXecU/X3L07Lw8h2I/AAAAAAAAZQw/8AXnsDDWk4ArH5M_bpQFhXGP0B5w4y6MgCLcBGAsYHQ/s6000/DSC06388.JPG