Yeti ដែលគ្រប់គ្នាស្គាល់ថាជាតុក្កតា​តំណាងទឹកក្រូចអាយស៍ IZE សូមអញ្ជើញហ្វេនៗ ដែលនិយមគាំទ្រទឹកក្រូចអាយស៍ IZE និង សិល្បៈខ្មែរទាំងបុរាណ និង​សម័យ​ មក​ជួបគ្នាសប្បាយរីករាយ​នៅក្នុង​កម្មវិធី​​ «សិល្បៈស្រុកយើង» នៅ​ថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

​​កម្មវិធី​ «សិល្បៈស្រុកយើង» នៅថ្ងៃអាទិត្យ ទី​២៧ ខែកញ្ញានេះ នឹងមានការចូលរួម     សម្តែងពីសិល្បករ​សម័យគឺ លោក Chen-ចេន និង ក្រុមសិល្បករ​មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ សម្តែង​របាំគោះអង្រែ និង សមាគម​សិល្បៈគោកធ្លកសម្តែងទស្សនីយភាពល្ខោនស្រមោលស្បែកតូច​ចាប់ពី​ម៉ោង ៥:០០-៧:៣០នាទីយប់។

សូមបញ្ជាក់ថា​ កម្មវិធី «សិល្បៈស្រុកយើង»​ នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​ ព្រម​ទាំង​មាន​លេងហ្គេម​ដើម្បីឈ្នះ​រង្វាន់ពីទឹកក្រូចអាយស៍ចាប់​ពីវេលាម៉ោង​១១​ថ្ងៃត្រង់​តទៅ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូច​អាយស៍ IZE រាប់​រយ​ដប​ កាតាប​​អាយស៍​ IZE ដ៏ស្រស់​​ស្អាត​ កែវ​​ទឹក​​ និង​អាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់​ថា​ កម្មវិធី​ «សិល្បៈ​ស្រុក​យើង» ​ធ្វើ​​ឡើង​​ដើម្បី​​លើក​ស្ទួយ​សិល្បៈ​ខ្មែរ ដោយ​មាន​​ការ​​សម្ដែង​​​រៀង​រាល់​ថ្ងៃ​អាទិត្យ​​ចុង​ខែ​ នៅមណ្ឌល​ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល៕