ភ្នំពេញ៖ ថ្មីៗនេះមានហ្វេសប៊ុកមួយបានបង្ហោះរូបថតប្តីប្រពន្ធមួយគូរបានយករថយន្តរបស់ខ្លួន ដែលទើបនឹងទិញថ្មីៗ ទៅអោយព្រះសង្ឃប្រោះព្រំ ដើម្បីសុំពរសុំលាភសុំជ័យ សិរីសួស្ដី ដល់ក្នុងព្រះវិហារ និងនៅព្រះភ័ក្រព្រះអ្ធំ ជាច្រើនសន្លឹក បង្កឱ្យមហាជននៅលើបណ្តាញសង្គម មានការភ្ញាក់ផ្អើល រិះគន់ និងហួសចិត្តគ្រប់ៗគ្នាថា កោតតែធ្វើបែបនេះទៅរួច! តើរថយន្តមួយគ្រឿងនេះ មានតម្លៃប៉ុន្មាន បានជាដល់ថ្នាក់បើកឡើងលើព្រះវិហារ ខណៈដែលពុទ្ធបរិស័ទកំពុងអង្គុយសំពះគោរពបូជាព្រះពុទ្ធបដិមាយ៉ាងច្រើនកុះករ ដើម្បីអោយព្រះសង្ឃប្រោះព្រំសុំពរសុំលាភសុំជ័យ សិរីសួស្ដី បែបនេះ ដូចជាមិនទំនងទាល់តែសោះ ។

ជាក់ស្ដែងមុននេះបន្តិចលោក ហ៊ុន ជា ក៏បានចេញមុខប្រតិកម្មទាក់ទងនឹងករណីខាងលើ ដោយលោកបានបង្ហោះសារមួយរៀបរាប់មួយចំនួនថា៖«យើងវាមិនដល់គេ មើលផងលោកបងទោះបែបណាក៏ដោយ លោកបង នេះក្នុងសាលាឆាន់.. វើយ
មិនចេះមើលគេសោះហ្មងវើយ  ចេញមុខមកបកស្រាយផង លោកម្ចាស់» ៕