ថៃ ៖ នារីស្រស់ស្អាតស្លៀកខោខ្លីសាច់សខ្ចីម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវបណ្តើរនិយាយទូរស័ព្ទបណ្តើរ ខ្វះការប្រុងប្រយ័ត្នមិនបានមើលស្តាំមើលឆ្វេងឲ្យត្រឹមត្រូវ ក៏ត្រូវរថយន្ត១គ្រឿងបុកយ៉ាងពេញទំហឹង ខ្ទាតប៉ើងដូចស្លឹកកណ្តប បណ្តាលឲ្យសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ស្រីស្អាតដែលត្រូវរថយន្តបុករបួសធ្ងន់នេះ មានឈ្មោះ Sudchada Bureepia អាយុ៤០ឆ្នាំ ។ នាងត្រូវរថយន្តបុក នៅខេត្ត Chonburi ប្រទេសថៃ។

តាមរយៈវីដេអូឃ្លីប បានបង្ហាញថា នារីរងគ្រោះបានដើរឆ្លងផ្លូវ ដោយដៃកាន់ទូរស័ព្ទនិយាយបណ្តើរ ង ដោយមិនរង់ចាំភ្លើងស្តុបសម្រាប់ថ្មើរជើងឆ្លងកាត់ត្រឹមត្រូវឡើយ ពោលគឺនាងដើរឆ្លងកាត់ផ្លូវឆៅៗខុសច្បាប់ចរាចរណ៍ និងរវល់តែនិយាយទូរស័ព្ទខ្វះការប្រុងប្រយ័ត្ន ខណៈដែលរថយន្តកំពុងតែបើកលឿនមកដល់ជាន់ហ្វ្រាំងឈប់មិនទាន់ ក៏បុកនារីរងគ្រោះយ៉ាងពេញទំហឹង ប៉ើងខ្ទាតដូចស្លឹកកណ្តប បណ្តាលឲ្យរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌ចុងក្រោយ បញ្ជាក់ថា នារីរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ តែរងរបួសធ្ងន់ធ្ងរបាក់ឆ្អឹងជំនីរ ត្រូវការពេលវេលាយូរសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ៕

សូមប្រិយមិត្តទស្សនាវីដេអូដ៏រន្ធត់នេះ ដូចខាងក្រោម៖