រាជធានីភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបងបានព្រមានចាត់វិធានការតាមច្បាប់ចំពោះពលរដ្ឋដែលនៅតែកាប់ទន្ទ្រានដីព្រៃជាថ្មីក្នុងតំបន់ការពារ ធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ” រដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងតាំងទីលំនៅក្នុងតំបន់ការពារ ធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ដោយហាមដាច់ខាតមិនត្រូវបន្តទន្ទ្រានដីព្រៃថ្មីបន្ថែមទៀត តាមរយៈការឈូសឆាយពង្រីក ការកាប់រាន ឬការតាំងទីលំនៅថ្មី ដោយមិនស្របច្បាប់នោះទេ ហើយបើនៅតែរឹងរួស រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ”។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង៖