បរទេស៖ ប្រិយមិត្តប្រាកដជាបានចាំច្បាស់ពាក់ព័ន្ធករណីនាយកសាលានៅថៃ បានប្រព្រឹត្តិបទល្មើសចូលប្លន់ហាងមាស ដោយធ្វើសកម្មភាពបាញ់រះនៅក្នុងហាងមាសល្បីឈ្មោះក្នុងផ្សារទំនើបមួយកន្លែង ស្ថិតនៅភាគខាងជើង ទីក្រុងបាងកក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបណ្ដាលឲ្យសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ២ឆ្នាំ ម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមរយៈរឿងក្ដី១នេះតុលាការទីក្រុងបាងកក បានសម្រេចចោទប្រកាន់ជនល្មើសពីបទប្រព្រឹត្តិបទល្មើសប្រើអាវុធបាញ់សម្លាប់ជីវិតអ្នកដទៃដោយចេតនា ប្លន់ទ្រព្យសម្បត្តិជាប់ពិរុទ្ធធ្ងន់ រួមទាំងបទល្មើសគ្រប់គ្រងអាវុធជាតិផ្ទុះខុសច្បាប់។

យ៉ាងណាមិញកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ តុលាការបានសម្រេចចេញសាលក្រមកាត់ទោសប្រហារជីវិតជនជាប់ចោទឈ្មោះ Prasit Chai Khao Kaew អាយុ៣៨ឆ្នាំ មានតួនាទីជានាយកសាលា Wat Pho Chai ស្ថិតនៅក្នុងនៅខេត្ត Sing Buri ៕
ប្រភព៖​ Khaosod