រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានចេញលិខិតបដិសេធរាល់ខ្លឹមសារក្នុងបណ្តាញសង្គមហ្វេសប៊ុកតាមរយៈផេកឈ្មោះ (Khem ខេម) ដែលខ្លឹមសារនោះ ជាការផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈ។

ក្នុងលិខិតបដិសេដ របស់ផលិតកម្មទីក្រុងភាពយន្តថោន បានស្នើឲ្យលោក ប៉ុន សុណារិន ហៅ ខេម (តារាចម្រៀងខេម ) ចេញមកសុំទោសជាសាធារណៈ និងកែតម្រូវនូវខ្លឹមសារដែរលោកខេម បានបង្ហោះនៅក្នុងផេករបស់ខ្លួន។

ជាមួយគ្នានោះដែរ ផលិតកម្មទីក្រុងភាពយន្តថោន សូមធ្វើការប្រកាសជាសាធារណៈថា លោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកានៃផលិតកម្មទីក្រុងថោន ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ទទួលសស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកជំទាវមិនមានតួនាទីអ្វី ជាមន្ត្រីរាជការនោះដែរ៕