ខេត្តប៉ៃលិន៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសាលាក្រៅ ចុះនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ ពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវ: កាលពីវេលាម៉ោង ២០និង០០នាទីយប់ថ្ងៃចន្ទ ៦កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនសង្ស័យឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ មានស្រុកកំណើត នៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅសិប្បកម្មឡឥដ្ឋខាងលើ។

ជនរងគ្រោះឈ្មោះ ធ ជ វ ភេទស្រី អាយុ១០ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅសិប្បកម្មឡឥដ្ឋ ជាមួយគ្នា។
ជនសង្ស័យ ត្រូវជំនាញផ្នែកព្រហ្មទណ្ឌ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕