ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក សហការជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊ររបស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿងបានធ្វើការស្វែងរកសាកសពជនរងគ្រោះ រហូតប្រទះឃើញ។

សូមបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានលោតទឹកសម្លាប់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E (ចម្ងាយប្រហែល ៣ មាយ ពីកោះត្រល់ និង ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សាកសពមានសភាពហើមរលួយ) ។

ក្រុមការងារបានឲ្យយសាច់ញាតិ នៃសពក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថា ពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន ហើយក្រុមការងារកំពុងរង់ចាំទូកយន្តឈើមកទទួលសាកសពដឹកមកលើគោកវិញ ដើម្បីពិនិត្យតាមបច្ចេកទេស និងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ ៕