ភ្នំពេញ៖ បើតាមហ្វេសប៊ុកលោកផែង វណ្ណៈ កាលពីម្សិលមិញ បានឱ្យដឹងថា៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ សមត្ថកិច្ចជំនាញរបស់លោកបានអញ្ជើញជនរងគ្រោះមកបំភ្លឺបន្ថែម ពាក់ព័ន្ធនឹងបណ្ដឹងប្ដឹងឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ពីបទហិង្សាដោយចេតនា ។ បន្ទាប់ពីសាកសួរបំភ្លឺរួចហើយ លោកស្នងការនឹងសុំគោលការណ៍ព្រះរាជអាជ្ញា កោះហៅឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ចូលខ្លួនបំភ្លឺនៅពេលឆាប់ៗខាងមុខនេះ៕