រាជធានីភ្នំពេញ÷ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។

យោងតាមអគ្គនាយកដ្ឋានអន្តោរប្រវេស៍បានឲ្យដឹងតាមរយ:ហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ៣០នាក់ ស្រី ១៨នាក់ និងកុមារ ៣នាក់។

ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕