ខេត្តកណ្ដាល ៖ យោង​តាម​ផេ​ក​ការិយាល័យ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​វេលា​ម៉ោង​១៧​និង​០០​នាទី មាន​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​មួយ​រូប ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ក​.​ខ ភេទ​ស្រី អាយុ​០៥​ឆ្នាំ ជនជាតិ​ខ្មែរ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ សុខខុម បឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។

តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃខែ​កើតហេតុ​វេលា​ម៉ោង​១៧​និង​០០​នាទី​ពេល​ឪពុក​ម្តាយ​ជន​រង​គ្រោះ​មិន​នៅផ្ទះ​ឈ្មោះ សុខុម បឿន បាន​នាំ​ជន​រង​គ្រោះ​ចូល​ក្នុងផ្ទះ​កន្លែង​គ្រែ​ដេក​ហើយ​ដេក​លើ​គ្រែ ចំណែក​ខ្លួន​ឈរ​នៅ​ដី​ក្បែ​គ្រែ​រួច​យកដៃ​ញែក​ខោ​ក្នុង​របស់​ជន​រង​គ្រោះ​រួច​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​រង​គ្រោះ តែ​ដាក់​ប្រដាប់​ភេទ​មិន​ចូល​ទើប​នៅ​ធ្វើ​សកម្មភាព​រហូត​ដល់​ចេញ​ទឹកកាម ។

ពេល​នោះ​ម្តាយ​ជន​រង​គ្រោះ​បាន​ចូល​មក​ឃើញ​ហើយ​ស្រែកសួរ​ថា «​អា​បឿន ធ្វើ​អី​កូន​អញ​» ។ ពេល​នោះ​ឈ្មោះ បឿន ឆ្លើយ​ថា «​អត់​ធ្វើ​អី​ទេ ឲ្យ​វា​លេង​ហ្គេ​ម​តើ​ស​» ។ ហើយ​ម្តាយ​ជន​រង​គ្រោះ​បាន​លើក​កូន​មក​មើលឃើញ​ខោ​លី​អូ​របស់​កូន​សើម​ទឹកកាម​លើ​ប្រដាប់​ភេទ​ទើប​ប្រាប់​ប្ដី​ឱ្យ​ដឹង ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​០៦​និង​៥០​នាទី ទើប​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុ​ស្គិ៍​ត្រើយ​ស្លា ។ ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ប៉ុ​ស្គិ៍​ត្រើយ​ស្លា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ហៅ​ជនសង្ស័យ​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ សុខខុម បឿន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ចំនួន​០២​លើក​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

ដោយ ៖ សំណាង