ខេត្តកំពង់ឆ្នាំង៖ ស្រីជាម្ដាយចិត្តអប្រិយម្នាក់បានអំពើហឹង្សាលើកូនបង្កើតរបស់ខ្លួន២នាក់បងប្អូន ដោយយកម្ជុលមកចាក់បាតជើងឱ្យហូរឈាម កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះស៊ន គន្ធា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិឃុំខាងលើ។

ជនរងគ្រោះត្រូវជាកូនបង្កើត២នាក់បងប្អូន៖ ទី១- ឈ្មោះស៊ន ធារ៉ា ភេទប្រុស អាយុ១០ឆ្នាំនិងទី២- ស៊ន ស្រីពៅ ភេទស្រី អាយុ៨ឆ្នាំ។

មុនពេលកើតហេតុ គេមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ស្រាប់តែស្រីជាម្ដាយចិត្តអប្រិយខាងលើបានអំពើហឹង្សាលើកូនបង្កើតរបស់ខ្លួន២នាក់បងប្អូន ដោយបានយកម្ជុលទៅចាក់បាតជើងកូនខ្លួនឯង បណ្ដាលឱ្យរបួសបាតជើងទាំងសងខាងទាំង២នាក់តែម្ដង ។

ក្រោយពេលកើតហេតុ ជនសង្ស័យជាម្ដាយចិត្តអប្រិយរូបនេះ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕