ភ្នំពេញ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀលពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់កាលពីព្រលប់ថ្ងៃទី​៣០ កក្កដា ថ្មីៗនេះ។

លោកឳពុកកូនពីររូបនេះបានសម្តែងក្តីរីករាយថា៖ «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែ​កន្លះកេសហូបជាមួយអ្នករួមការងារ។ ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះ​ឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំ​ដោយសារ​រំភើបពេក ព្រោះមិនដែលបានឈ្នះទឹកប្រាក់ច្រើននឹង​គេទេ។​ ម្យ៉ាង​​មកឈ្នះចំពេលដែលត្រូវការចាំបាច់បែបនេះទៀត»។

លោកថា ទឹកប្រាក់នេះពិតជាមកចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាត​កូវីដ​ធ្វើឲ្យប៉ះពាល់ដល់​អាជីវកម្មរបស់គាត់ ហើយភរិយាលោក​ក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹងយកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូប​នេះ នៅមានអ្នកឈ្នះសរុបចំនួន១៨នាក់ផ្សេងទៀតផងដែរ ចន្លោះ​ពី​ថ្ងៃទី ២៧ កក្កដា-០៣ សីហា។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់​៥០​លានរៀល ៥​លានរៀល​ ១០ម៉ឺនរៀល ១​ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ។

ពិសាដោយការទទួលខុសត្រូវ!