រដ្ឋាភិបាលប្រទេសអាហ្សង់ទីន បានប្រកាសកាល ថាខ្លួននឹងផ្តល់ការឧបត្ថម្ភធនផ្នែកសេដ្ឋកិច្ច ដល់សាច់ញាតិរបស់អ្នកដែលបានស្លាប់ដោយសារវីរុសកូរ៉ូណា។ ក្រឹត្យដែលបានចេញផ្សាយ នៅលើសារព័ត៌មានផ្លូវការ Gazett និងមានការផ្តល់ប្រាក់ចំនួន ១៥,០០០ ប៉េសូ (ប្រហែល ២០៦ ដុល្លារអាមេរិក) ដល់សាច់ញាតិជនរងគ្រោះដែលគ្មានការងារធ្វើឬធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការ នៅពេលពួកគេស្លាប់។ ការឧបត្ថម្ភនេះក៏នឹងត្រូវផ្តល់ជូនផងដែរប្រសិនបើជនរងគ្រោះជាអ្នកធ្វើការដោយខ្លួនឯង ឬទទួលជំនួយសង្គមផ្សេងទៀត។

ក្រឹត្យនេះបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនឹងត្រូវចែកចាយទៅឱ្យសាច់ញាតិជនរងគ្រោះតែប៉ុណ្ណោះ ប្រសិនបើអ្នកដែលស្នើសុំ ត្រូវផ្តល់ភស្តុតាងនៃការស្លាប់និងការទូទាត់ចំណាយបុណ្យសព។ ប្រទេសអាហ្សង់ទីន ដែលបានចុះបញ្ជីករណីដំបូងរបស់ខ្លួននៅថ្ងៃទី ៣ ខែមីនា បានរាយការណ៍ថាមានករណីសរុបចំនួន ២៣៥.៦៧៧ ករណី ដោយមានមនុស្សស្លាប់ ៤,៤៥០ នាក់។