បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងស្វែងរកការលក់ភាគហ៊ុនរតនាគាររបស់ខ្លួនទៅឱ្យវិនិយោគិនយុទ្ធសាស្រ្តដើម្បីបង្កើនដើមទុនដែលកំពុងដំណើរការ ខណៈពេលដែលជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លួន ដោយខាត​អស់​ជិត​៩០​លាន​ដុល្លារ នៅ​ក្នុង​ឆមាស​ទី​មួយ នៃ​ឆ្នាំ​២០២០។

ភាគហ៊ុនរតនាគារ១៧.៧៧លានដុល្លារ របស់ក្រុមហ៊ុនអាកាសចរណ៍ ឬ៣,២៨ ភាគរយ នៃដើមទុនធម្មនុញ្ញរបស់ខ្លួនត្រូវបានទិញក្នុងខែសីហាឆ្នាំ២០១៩ ក្នុងតម្លៃ ១៣២.២០៦ដុង(៥.៧ ដុល្លារ) ក្នុងមួយហ៊ុន។ ដោយក្រុមហ៊ុន Vietjet បាននិយាយថា​ ខ្លួននឹងចរចាតម្លៃជាមួយអ្នកទិញ ហើយកិច្ចព្រមព្រៀងក្នុងការទិញនេះនឹងជួយរៀបចំរចនាសម្ព័ន្ធមូលធនរបស់ខ្លួនឡើងវិញ និងធានាបាននូវកំណើនប្រាក់ចំណេញ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ VJC បានធ្លាក់ចុះជិត៣០ភាគរយ ចាប់តាំងពីដើមឆ្នាំមកនៅត្រឹម ១០១.០០០ដុង នៅពេលផ្សព្វផ្សាយ។ ក្នុងតម្លៃនេះកិច្ចព្រមព្រៀងអាចមានតម្លៃ១,៧៩លានលានដុង (៧៧,៣ លានដុល្លារ) ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Vietjet ក្នុងរយៈពេល៦ខែ ដំបូងបានធ្លាក់ចុះ៥០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង១២,២ពាន់លានដុង ដោយសារការហោះហើរភាគច្រើនត្រូវបានផ្អាកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី ៕