បរទេស៖ ប្រទេសគុយបា បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយក្រុមទៅប្រទេសវៀតណាម​ ព្រមទាងថ្នាំប្រឆាំងវីរុសចំនួនរាប់ពាន់ដប ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

ថ្នាំ Interferon alfa-2b ដែលជួយឱ្យរាងកាយមនុស្សបង្កើតអង្គបដិប្រាណប្រឆាំងនឹងមេរោគឆ្លងថ្មីត្រូវបានប្រគល់ឱ្យក្នុងពិធីមួយដែលធ្វើឡើងដោយនាយកដ្ឋានទំនាក់ទំនងបរទេសនៃក្រសួងការពារជាតិ នៅទីក្រុងហាណូយកាលពីថ្ងៃពុធ។

លោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតគុយបា ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា“ ថ្នាំនេះអាចដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលអ្នកជំងឺ Covid-19 ដែលមានជំងឺធ្ងន់ធ្ងរ។

https://1.bp.blogspot.com/-ns9tPCAHxK0/XyvWv1jL6FI/AAAAAAAAWLQ/pjBAMOrcafQ7r53dQ6QBwgrkirkRH6wEgCLcBGAsYHQ/s1200/%25E1%259E%259F%25E1%259E%2590%25E1%259E%25B6%25E1%259E%259F%25E1%259E%25B6%25E1%259E%259F.jpg

លោកស្រីបានបញ្ជាក់ថា ថ្នាំ Interferon alfa-2b ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រគុយបាក្នុងទសវត្សឆ្នាំ ១៩៨០ ក៏បានបង្ហាញប្រសិទ្ធភាពផងដែរក្នុងការព្យាបាលជំងឺដទៃទៀតដូចជាជំងឺរលាកថ្លើមប្រភេទ B, ជំងឺរលាកថ្លើមប្រភេទ C និងជំងឺរើម។

លោកស្រីបានបន្ថែមថា កាយវិការរបស់ប្រទេសលោកស្រី គឺចង់បង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវេជ្ជសាស្ត្រដែលនឹងរួមចំណែកដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ពួកគេ។

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រគុយបា បន្ទាប់ពីការដាក់ឱ្យនៅដាច់ដោយឡែកហើយ ពេលនេះពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងដាណាង និងខេត្តក្វាងណាម ដែលឥឡូវនេះជាតំបន់ក្ដៅបំផុតនៃការផ្ទុះវីរុសកូវីដ-១៩ របស់ប្រទេសវៀតណាម ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ៕