ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ថ្មីទៀត ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន៣២នាក់ ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកនេះកម្ពុជា មានករណីឆ្លងកូវីដ-១៩ សរុបចំនួន២៤០នាក់ ខណៈអ្នកដែលត្រូវបានព្យាបាលជាសះស្បើយហើយអាចត្រឡប់ទៅផ្ទះវិញមានចំនួន១៩៦នាក់ ហើយកំពុងតែព្យាបាលនៅមន្ទីរពេទ្យមានចំនួន៤៤នាក់ ៕